នាព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបេីកពិធីប្រកាសដេញថ្លៃភាសុីគ្រប់ប្រភេទ សម្រាប់ធ្វេីអាជីវកម្មឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តម សុី សួន អភិបាលរង នៃគណៈអភិបាលខេត្ត និងមានការចូលរួមដោយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋបាលក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត និងលោក លោកស្រីដែលជាអ្នកដេញថ្លៃភាសុីគ្រប់ប្រភេទក្នុងខេត្ត។